ជំពូកទី៣
ការកែទម្រង់កងយោធពលខេមរភូមិន្ទ
ចាប់តាំងពីថ្ងៃកសាងឡើងវិញ ស្ថិតក្នុងស្ថានភាព ប្រទេសជាតិជួប ប្រទះនូវបញ្ហាអសន្តិសុខ ផ្ទៃក្នុង កង យោធពល ខេមរភូមិន្ទរក្សាបានតួនាទី របស់ខ្លួនជាកម្លាំងស្នូល របស់រាជរដ្ឋាភិបាលក្នុង កិច្ចការពារជាតិ ការពាររដ្ឋ ធម្មនុញ្ញ និង អនុវត្តន៍កម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយជោគជ័យ រួមចំណែក នាំមកនូវសន្តិ សុខជូនជាតិមាតុភូមិ នាពេលបច្ចុប្បន្ន ។ ទន្ទឹមនិងការបំពេញ ភារកិច្ចរបស់ខ្លួន កងយោធពល ខេមរភូមិន្ទត្រូវបាន កសាង ពង្រឹងកែទម្រង់ជាបណ្តើរៗ ដើម្បីលើកកំពស់គុណភាព និង សមត្ថភាព ។
៣.១ការកែទម្រង់ឋានន្តរស័ក្កិ
នៅខែ សីហា ឆ្នាំ១៩៩៤ សហអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ចេញគោលការណ៍ បញ្ចុះឋានន្តរស័ក្កិ្ក មួយថ្នាក់ស្វ័យប្រវត្តិ និងដាក់ចេញ ផែនការកែទម្រង់លើកទី១ ឆ្នាំ១៩៩៥-១៩៩៧ អនុវត្តន៍ ផែនការនេះ នាយទាហានថ្នាក់ឧត្តម សេនីយ៍ចំនួន ២០០០នាក់ បានស្ម័គ្រចិត្ត បញ្ចុះឋានន្តរសក្កិ មកនៅត្រឹមតែ ចំនួន ២០០នាក់ ត្រូវទទួលការកោត សរសើរពីមតិជាតិ និងអន្តរជាតិ ។ ចាប់តាំងពីឆ្នាំ១៩៩៥មក ក្រសួងការពារជាតិ និង អគ្គបញ្ជាការដ្ឋាន បានធ្វើការសំរួល ឋានន្តរស័ក្កិ នាយទាហាន នាយទាហានរង និងពលទាហាន ស្រង់ស្ថិតិផ្តល់ អត្តសញ្ញាណប័ណ្ណបានទាំងស្រុង ។ នៅខែមករា ឆ្នាំ១៩៩៩ សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានប្រកាសលាលែង ពីមុខ តំណែងអគ្គ មេបញ្ជាការ នៃកងកំលាំងប្រដាប់អាវុធជាតិ កម្ពុជាហើយបានផ្ទេរ និងប្រគល់តំណែងនេះជូនឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជាអគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ ។ នេះគឺជាការកែ ទម្រង់នយោ បាយជំរុញអព្យាក្រិត តូបនីយកម្ម កងកម្លាំងប្រដាប់អាវុធ ដែលជាបរិបទដ៏ សំខាន់នៃលទ្ធិប្រជាធិបតេយ្យ សេរីព ហុបក្ស ។
៣.២ការកែសំរួលរចនាសម្ព័ន្ធអង្គភាព
អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវបាន កែសំរួលរចនាសម្ព័ន្ធថ្មីតាម ព្រះរាជក្រិត្យលេខ ន.ស.រ.ក.ត ០១៩៩/២១ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៩ លើមូលដ្ឋាននៃអគ្គសេនាធិការ កងយោធិពល ខេម រភូមិន្ទ ដោយមានរចនា សម្ព័ន្ធខ្សែរយះបញ្ជាការដ្ឋាន កងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស កង រាជអាវុធហត្ថ សាលាបណ្ឌិតសភា បណ្តាសាលានាយទាហាន នាយទាហានរង ។ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០០០ សន្និបាតបូកសរុប ស្នាដៃកងយោធពលខេមរ ភូមិន្ទពីឆ្នាំ ១៩៩៣ ដល់ ១៩៩៩ និងដាក់ចេញនូវទិសដៅ កែទម្រង់ ៥ឆ្នាំ (២០០០-២០០៤) ផ្អែកតាមទិសដៅកែទម្រង់ ៤យ៉ាង របស់ រាជរដ្ឋាភិបាល ដែលក្នុងនោះការកែទម្រង់ កងយោធពល ខេមរភូមិន្ទ ជាផ្នែកមួយក្នុង ចំណោមផ្នែកទាំង៤ ។ ជាក់ស្តែងក្នុងឆ្នាំដំបូង លទ្ធផលនៃការ កែទម្រង់ កងយោធពលខេមរភូមិន្ទ អគ្គបញ្ជាការ ធ្វើការកែសំរួល រចនាសម្ព័ន្ធ ចាត់តាំងតួនាទី ភារកិច្ចគ្រប់បណ្តា ថ្នាក់បានរួចរាល់ជាស្ថាពរ និងបណ្តើរៗ កែសម្រួលកម្លាំង អោយត្រូវតាមរចនា សម្ព័ន្ធចាត់តាំងថ្មី ដោយរៀបចំស្ថិរភាព ស្ថាប័នដឹកនាំបញ្ជាគ្រប់ថ្នាក់ និង ឈានដល់ការកែសម្រួល កម្លាំងតាម បណ្តាកងឯកភាព កងវរសេនាធំ វរសេនាតូច ជាលទ្ធផល ឆ្នាំ២០០០-២០០១នេះ បានកែសម្រួលពីចំនួន ១៩កងពលធំថ្មើរជើង មក១កងពលធំ អន្តរាគមន៍ ៤កងពលតូចអន្តរាគមន៍ និង ១២កងពលតូច ថ្មើរជើងពី ៧៨កងវរសេនា តូចថ្មើរជើង ចំណុះតំបន់ប្រតិបត្តិការ សឹករងខេត្ត-ក្រុង មកជា ៤២កងវរសេនាតូច ថ្មើរជើង និង ១៧កងវរសេនាតូច ការពារព្រំដែន ។ បញ្ជាការដ្ឋានកងទ័ពជើងទឹក បានកែសម្រួលពី មូលដ្ឋាន (សមុទ្រ និង ទន្លេ) មកជា ១មូលដ្ឋានសមុទ្រ ១៩កងវរសេនាតូច មកជា១៣កងវរសេនា តូចចំណុះ ។ បញ្ជាការដ្ឋានកងទ័ព ជើង អាកាស បានកែសំរួលពី ៧មូលដ្ឋានទ័ព អាកាស មកជា៥មូលដ្ឋានទ័ព អាកាស ៥កងហោះហើរមកជា ៤កង ហោះហើរ ។ ដោយឡែកការកែសំរួល ឋានន្តរសក្កិក្នុងផែនការ កែទម្រង់ ក៏បានកែសម្រួលរួចជាស្រេច ហើយដែរ ផ្អែកតាមរចនា សម្ព័ន្ធដែលបានកែសម្រួលថ្មី ។
៣.៣ការកែសំរួលកំលាំង
ការកាត់រំសាយកងទ័ព-ការងារសោធននិវត្តន៍
ក្នុងរយៈពេល៥ឆ្នាំនៃផែនការ កែទម្រង់ កងយោធពលខេមរ ភូមិន្ទ ការកែសម្រួលកម្លាំង និង កាត់បន្ថយ ចំនួនទ័ពជាកត្តា សំខាន់បំផុតដើម្បីអោយស្របទៅ នឹងចំនួនប្រជាជន ផ្ទៃដី ស្ថានភាពសេដ្ឋកិច្ច និង ដើម្បីអោយ សមស្របទៅនឹងការ អភិវឌ្ឍន៍ប្រទេសជាតិ ។ ចាប់ពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០០ កងទ័ពចំនួន ១៥០០នាក់ នៅខេត្ត (កំពត កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង) ត្រូវបានរំសាយចេញ ពីជួរទៅរស់នៅជាជនស៊ីវិលតាមផែនការ រំសាយ ជំហានសាកល្បង ។ ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០០ កងទ័ពចំនួន១៥០០០នាក់ នៅទូទាំងប្រ ទេសត្រូវបាន រំសាយជាលក្ខណៈទ្រង់ទ្រាយ ធំជំហានទី១ ប្រកបដោយ ជោគជ័យ ដោយមានការឧបត្ថម្ភសំភារៈ ថវិកា ស្បៀងអាហារពីរាជរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា ។ ក្នុងឆ្នាំ២០០០ ដល់ឆ្នាំ២០០១ បានផ្ទេរគ្រួសារយោធិន ពលីចំនួន៧០០០នាក់ ទៅក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ជាអ្នកគ្រប់គ្រងធានាបន្ត ។
៣.៤ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងទ័ព
បានពង្រឹង និង ពង្រីកប្រព័ន្ធការងារហ្វឹកហ្វឺន រៀនសូត្របណ្តុះបណ្តាល ធនធានមនុស្ស សមត្ថភាពជំ នាញបច្ចេកទេសវិទ្យាសាស្ត្រទាំងនៅ ក្នុងស្រុក និងនៅបរទេស ឲ្យដល់នាយទាហាន នាយទាហានរង និង ពលទាហាន នៃកងយោធពលខេមរ ភូមិន្ទ ដើម្បីមានសមត្ថភាពពេញ លេញគ្រប់គ្រាន់មានប្រសិទ្ធិភាព សំរេចភារ កិច្ចស្នូល និងក្លាយជាប្រភព ដ៏រឹងមាំសំរាប់បន្តវេន ការពារ អភិវឌ្ឍន៍ ប្រទេសជាតិ ទៅថ្ងៃអនាគត ។ ឆ្នាំ១៩៩៧ សាលាបណ្ឌិតសភា កងយោធពលខេមរភូមិន្ទ ត្រូវបានបង្កើតឡើងដោយ ព្រះរាជក្រិត្យ ជ.ស.រ.ក.ត ០៤/៩៧ ១២ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៩៧ ដែលក្រោយមក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០១ បានកែទំរង់មកជាវិទ្យាស្ថាន យោធាកម្ពុជា ដោយអនុក្រិត្យ លេខ១៦ អនក្រ.ប.ក និងបច្ចុប្បន្ន បានកែទំរង់មកជា សាកលវិទ្យាល័យ ការពារជាតិ ដោយអនុក្រិត្យលេខ ១៣២ អនក្រ.ប.ក ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០០៦ ។ ឆ្នាំ២០០៤ សាលាពេទ្យកង យោធពលខេមរភូមិន្ទ ត្រូវបាន តំឡើងឋានៈជាវិទ្យាស្ថាន វិទ្យាសាស្ត្រ សុខា ភិបាល កងយោធពលខេមរ ភូមិន្ទ ដោយអនុក្រិត្យលេខ៦១ អនក្រ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៤ ។ ឆ្នាំ២០០៣ សាលានាយទាហានសកម្ម ត្នាតពង ត្រូវបានបង្កើតឡើង ដោយអនុក្រិត្យលេខ ៥៥ អនក្រ. បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៣ ដែលមានឋានៈស្មើនិង គ្រឹះស្ថានឧត្តមសិក្សា ។ ឆ្នាំ១៩៩៩ សាលានាយទាហានចំរុះ (ថ្លុកតាសេក) ត្រូវបានបង្កើតឡើង ដោយប្រកាសលេខ ៣១១ ប្រក ចុះថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ១៩៩៩ ។ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ១៩៩៣ សាលានាយទាហានរង ត្រូវបានបង្កើតដោយ ប្រកាសរបស់ អគ្គសេនា ធិការ នៃកងយោធពល ខេមរភូមិន្ទ និងក្នុងឆ្នាំ១៩៩៧ បានប្រែឈ្មោះមក ជាសាលាហ្វឹកហ្វឺនទ័ពព្រៃ ហើយ បច្ចុប្បន្ន បានប្រែឈ្មោះមកជាសាលា នាយទាហានរង ជើងគោកចំរុះ ។ ក្នុងឆ្នាំ ១៩៩៩-២០០០ យោធិនជិត ២៥០០០នាក់ ត្រូវបានទទួលការ ហ្វឹកហ្វឺននៅក្នុងស្រុក និងនាយ ទាហានជិត ៦០០នាក់ ត្រូវបានទទួល ហ្វឹកហ្វឺននៅបរទេស ហើយនៅឆ្នាំក្រោយៗ ទៀតមានការកើនឡើងជា បន្តបន្ទាប់ ។
៣.៥ការងារទំនាក់ទំនងអន្តរជាតិ
ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ កងយោធពល ខេមរភូមិន្ទបានអនុវត្តន៍ល្អ គោលនយោបាយ សន្តិភាព របស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវគោលនយោបាយ ការពារជាតិតាមរយៈសៀវភៅស ធ្វើជាត្រីវិស័យ ក្នុងការអនុវត្តន៍ ដើម្បីអោយសាធារណៈ មតិជាតិ និង អន្តរជាតិ បានយល់ច្បាស់ ពីសុច្ឆន្ទៈ តម្លាភាព ភាពឥតលាក់ លៀម នែនយោបាយ ការពារជាតិ របស់ព្រះរាជាណា ចក្រកម្ពុជា ក្នុងដំណាក់កាល បច្ចុប្បន្ន និងសំដៅធ្វើអោយ កាន់តែល្អប្រសើរ ឡើងនូវកិច្ចទំនាក់ទំនង សហប្រតិបត្តិការ ជាមួយបណ្តាប្រទេស ក្នុងតំបន់ និង សកលលោក ។ រយៈពេលកន្លងមកគណៈប្រតិភូ យោធាជាន់ខ្ពស់នៃបណ្តាប្រទេស វៀតណាម ឡាវ ថៃ ចិន បារាំង អូស្រ្តាលី ឥណ្ឌូនេស៊ី សឹង្ហបូរី ហ្វីលីពីន សហរដ្ឋអាមេរិក ឥណ្ឌា រុស្សី ។ល។ បានផ្លាស់ប្តូរទស្សនកិច្ចគ្នា ទៅវិញទៅមក ដើម្បីពង្រឹងកិច្ចទំនាក់ទំនង មិត្តភាពរវាងកងទ័ព និងកងទ័ពលើវិស័យ ជំនួយឥតសំណងក្នុងការ ជួយកងយោធពល ខេមរភូមិន្ទ ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស និងជំនាញបច្ចេកទេស ។ល។ នាយ ទាហានជាន់ខ្ពស់មូយចំនួន បានចូលរួមទស្សនកិច្ច ប្រជុំសិក្ខាសាលា ជាច្រើនលើក ច្រើនសារ ថ្នាក់តំបន់ និង ថ្នាក់អន្តរជាតិ ។ កងយោធពលខេមរ ភូមិន្ទ ក៏នៅបានសហប្រតិបត្តិការណ៍ ជាមូយបណ្តាអង្គការ អន្តរជាតិនានា អង្គការ មិនមែនរដ្ឋាភិបាល និងការអប់រំរៀនសូត្រ អោយកងយោធពលខេមរ ភូមិន្ទយល់ដឹង ពីច្បាប់សិទ្ធិមនុស្ស ច្បាប់ ជំលោះប្រដាប់អាវុធ អភិបាលកិច្ចល្អ និងការពារជំងឺអេដស៍ ។ល។ សរុបមកវិញក្រោយពីបាន ចាប់បដិសន្ធិឡើងវិញ កងយោធពលខេមរ ភូមិន្ទ បានបន្តវេនដ៏ត្រចះត្រចង់ ពីវីរភាព នៃកងទ័ពសម័យអង្គរ ។ ក្រោមព្រះវាជកិច្ចដឹកនាំ របស់ព្រះមហាក្សត្រ របស់រាជរដ្ឋាភិបាល និង ក្រសួង ការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរ ភូមិន្ទ កងយោធពលខេមរ ភូមិន្ទអនុវត្តន៍សំរេចបានដោយ ជោគ ជ័យតួនាទី ភារកិច្ចដ៏ ឧត្តុង្តឧត្តម របស់ខ្លួនក្នុង កាលៈទេសៈដ៏លំបាកលំបិនដូចជា : ការបង្រួបបង្រួមកងកំលាំង ប្រដាប់អាវុធគ្រប់បណ្តាភាគីខ្មែរ ក្នុងជម្លោះដែលមាន អត្តសញ្ញាណផ្សេងៗ គ្នាអោយទៅជា កងទ័ពជាតិមួយពិតប្រាកដ នៅឆ្នាំ១៩៩៣ ។ នេះជាជោគជ័យ មួយដ៏ធំធេង ដែលធ្វើអោយកង យោធពល ខេមរភូមិន្ទចាប់កំណើតសាជាថ្មី និងរីកចំរើន ធំធាត់យ៉ាងឆាប់រហ័ស ។ ជាស្នូលក្នុងការអនុវត្តន៍ ប្រកបដោយជោគជ័យ គោលនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសនយោ បាយ ឈ្នះ ឈ្នះ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នាំមកនូវសន្តិភាព ដ៏ពេញលេញជូនជាតិ មាតុភូមិទាំងស្រុងលើទឹកដី កម្ពុជាទាំងមូលនាឆ្នាំ១៩៩៨ ដែលមិន ធ្លាប់ មានក្នុងអំឡុង ៣០ឆ្នាំកន្លងមក នៃប្រវត្តិសាស្ត្រ របស់ខ្លួន ។ រក្សាការពារបានសន្តិភាព ស្ថិរភាព ការផ្សះផ្សារ បង្រួបបង្រួមជាតិ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ។ ចូលរួមក្នុងកិច្ចការស្តារ កសាង អភិវឌ្ឍន៍ ប្រទេសជាតិ និងជួយសង្គ្រោះ ប្រជាពលរដ្ឋពេលជួបគ្រោះម ហន្តរាយផ្សេងៗ ។ ធ្វើសមាហរណកម្មបានយ៉ាងឆាប់រហ័ស ទៅក្នុងតំបន់ និង ពិភពលោក ។ ស័ក្កិសមនិងវីរភាព ស្មារតីពលីកម្មដ៏ ថ្លៃថ្លានេះ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រប់ បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ត្រូវបាន ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា សព្វព្រះរាជហរទ័យ ផ្តល់កិត្តិយស បំពាក់គ្រឿង ឥស្សរិយយស មេដាយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាអាទិ៍ បំពាក់គ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ ដែលជាគ្រឿង ឥស្សរិយស ខ្ពស់បំផុតរបស់ ព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំកំពូល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេដាយការពារជាតិ គ្រប់លំដាប់ថ្នាក់ជូន នាយទាហាន ពលទាហាន គ្រប់បណ្តាកង ឯកភាព ក្នុងកងយោធពលខេមរ ភូមិន្ទ ព្រមទាំងមេដាយការងារ មួយចំនួនទៀតជា បន្តបន្ទាប់ ។ នៅឆ្នាំ ១៩៩៦ ក្រុមប្រឺក្សាជូនរង្វាន់ សន្តិភាពពិភពលោក បានបំពាក់រង្វាន់ មេដាយសន្តិភាពពិភពលោក ជូនសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាវីរជន សន្តិភាព ។ ដោយឡែកចំពោះគុណបំណាច់ដ៏ធំធេង របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានដាក់ចេញ នូវនយោបាយ ឈ្នះ ឈ្នះ ហើយ នយោបាយនេះត្រូវបាន អនុវត្តន៍ ប្រកបដោយជោគជ័យ ទាំងស្រុងនាំមកនូវ សន្តិភាពដ៏ពេញលេញេ ជូនជាតិមាតុភូមិ ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ កម្ពុជាកន្លងមកនោះ ត្រូវបាន កងយោធពលខេមរភូមិន្ទទាំងមូល និង ប្រជាជនកម្ពុជា ទូទាំង ប្រទេសស្នើទៅព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ដើម្បី បំពាក់គ្រឿងឥស្សរិយយស ជូនសម្តេច ។ ព្រះករុណា ព្រះអង្គទ្រង់ សព្វព្រះរាជហឫទ័យ ឡាយព្រះហត្ថលេខា បំពាក់មេដាយមហាសិរីវឌ្ឍន៍ នៃព្រះរាជា ណាចក្រកម្ពុជាជូន សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន តាមព្រះរាជ ក្រិតលេខ នស/រកត/០៨៩៨/៥៤ ចុះថ្ងៃទី ០៦ ខែសីហា ឆ្នាំ១៩៩៨ ។ តបតាមសំណើ របស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តមសីហនុ ទ្រង់បានឡាយ ព្រះហស្តលើព្រះ រាជក្រិត្យលេខ ណសរ កត/០៤០០/០៦៩ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០០ កំណត់យក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃកំណើត កងយោធពល ខេមរភូមិន្ទ ។ ចាប់តាំងពីថ្ងៃនោះមក កងយោធពលខេមរ ភូមិន្ទមានកំណើតជាថ្មីរបស់ខ្លួន ប្រកបដោយកិត្តិយស ថ្លៃថ្លា ឧត្តុង្គឧត្តម ។
សូមចុចទៅទំព័រក្រោយ សូមចុចទៅទំព័រដើម